• +855 (0) 88 674 9999
  • info@opirealty.com.kh

រដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី

Posted By: Chakriya on 18-10-2023

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលជាក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ។


នេះជាការលើកឡើងរបស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនៅអាកាសយានដ្ឋានសៀមរាបអង្គរនៅថ្ងៃទី១៦ ខែតុលា។​


ឯកឧត្ដម ថ្លែងថា៖ “អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍន៍ទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០ហិកតា និងបម្រុងដីប្រមាណ ១០០០ ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city) នាពេលខាងមុខ”។


គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានតម្លៃ១.១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។(អានបន្ថែម)


ពីធីសម្ពោធជាផ្លូវការ អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន៕