Posted By: Chakriya on 18-10-2023
គណៈប្រតិភូប្រមាណ ៧០រូប មកពីក្រុងស៊ិនជិន ប្រទេសចិន ដឹកនាំដោយ លោក WANG Shi, ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រុងស៊ិនជិន បានមកជួបពិភាក្សាជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដោយមានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
លោក វ៉ង សឺ និងប្រតិភូធុរជនចិនប្រមាណ ៧០រូប ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ចំនួន៥៤ មកពីក្រុងស៊ិនជិន ខេត្តក្វាងទុង បានលើកឡើងថា ពួកគេមានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក៏ដូចជាខេត្តសៀមរាប ខណៈដែលប្រតិភូធុរជនចិននេះក៏បានធ្វើទស្សនកិច្ចស្វែងយល់នៅតាមគោលដៅទាំងនេះច្រើនថ្ងៃមកដែរ។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានស្នើឱ្យប្រតិភូចិនក្រុងស៊ីនជិន ផ្ដល់អាទិភាពលើការវិនិយោគបង្កើនផលិតផលទេសចរណ៍ឱ្យបានច្រើន និងសូមជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ផលិតផលទេសចរណ៍នៅកម្ពុជាទៅដល់ទីផ្សារទេសចរណ៍ក្រុងស៉ិនជិន និងប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិផ្សេងទៀត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកាន់កម្ពុជាកាន់ច្រើនឡើង។
គណៈប្រតិភូចិនក្រុងស៊ិនជិនបានគាំទ្រចំពោះសំណើរបស់ឯកឧត្តម រដ្ឋមន្រ្ដី សុខ សូកេន ក្នុងការជំរុញរំហូរទេសចរចិនមកកម្ពុជា ដោយស្នើសុំឱ្យមានកិច្ចសហការផ្សព្វផ្សាយរួមគ្នាពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិនដែលរស់នៅក្នុងទីក្រុងស៊ិនជិន។
ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរពីក្រុងស៉ិនជិនមកកាន់កម្ពុជាផងដែរ ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងដឹកជញ្ជូនភ្ញៀវទេសចរទៅមកកម្ពុជា-ស៉ិនជិន ខណៈគោលដៅក្រុងស៉ិនជិនក៏មានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាច្រើនផងដែរ ពោលគឺឈរលើលំដាប់ទី៥ក្នុងចំណោមភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា៕
$ 700 Rent
$ 145,000 Sale
$ 320,000 Sale
18-10-2023
10-10-2023
06-10-2023
Copyright 2022 © Opportunity Properties Investment. All Rights Reserved